ថៃប្រើយុទ្ធសាស្ត្រ «តម្រិះជិះកឯង» ក្នុងការចោទប្រកាន់កម្ពុជាពីរឿងមីន

ថៃប្រើយុទ្ធសាស្ត្រ «តម្រិះជិះកឯង» ក្នុងការចោទប្រកាន់កម្ពុជាពីរឿងមីន

ភ្នំពេញ៖ ការចោទប្រកាន់របស់ភាគីថៃថាកម្ពុជាដាក់មីនថ្មីតាមព្រំដែនត្រូវបានអ្នកវិភាគមើលឃើញថាជាយុទ្ធសាស្ត្រ «តម្រិះជិះកឯង» ដែលគ្រាន់តែជាលេសដើម្បីបង្ខូចឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។

ព្រំដែនកម្ពុជា-ថៃ

យោងតាមការវិភាគ កម្ពុជាដែលជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ បានខិតខំយ៉ាងខ្លាំងក្នុងការដោះមីននិងគ្រាប់មិនទាន់ផ្ទុះជាង៤លានគ្រាប់ រហូតក្លាយជាប្រទេសគំរូក្នុងការដោះមីនដែលទទួលបានការកោតសរសើរពីអង្គការសហប្រជាជាតិ។

ការដើរជាន់មីនរបស់ទាហានថៃបង្ហាញរូបភាពពីរយ៉ាង៖ ប្រសិនបើការផ្ទុះកើតឡើងនៅលើទឹកដីថៃ ច្បាស់ណាស់ថាជាការទទួលខុសត្រូវរបស់ថៃ ពីព្រោះប្រទេសថៃមិនធ្លាប់មានសង្គ្រាមស៊ីវិលទេ។ ប្រសិនបើការផ្ទុះនោះស្ថិតនៅលើដីខ្មែរ នោះគឺជាមីនដែលសល់ពីសង្គ្រាមដែលទាហានថៃទន្ទ្រានចូលនិងដើរជាន់។

អ្នកវិភាគបានចង្អុលបង្ហាញថា ការរៀបចំសេណារីយ៉ូរឿងគ្រាប់មីនរបស់ថៃគឺជាការភាន់ច្រឡំដ៏ធំមួយ ពីព្រោះថៃខ្លួនឯងបានបង្ហាញភស្តុតាងជារៀងរាល់ថ្ងៃថាខ្លួនជាអ្នកគំរាមកំហែងឱ្យផ្ទុះសង្គ្រាម និងជាអ្នកបង្កហេតុ។

ដោយ វង្ស មករា

administrator

Related Articles