ថៃភាគខាងត្បូងរងទឹកជំនន់ធ្ងន់ធ្ងរ ខេត្ត១០លិចលង់ដោយភ្លៀងមូសុង

ថៃភាគខាងត្បូងរងទឹកជំនន់ធ្ងន់ធ្ងរ ខេត្ត១០លិចលង់ដោយភ្លៀងមូសុង

យោងតាមរបាយការណ៍ពីនាយកដ្ឋានធារាសាស្ត្ររាជវង្ស (RID) នាថ្ងៃ២៥ វិច្ឆិកា បានចេញការបញ្ចាក់ថា ទឹកភ្លៀងមូសុងបង្កឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្តចំនួន ១០ នៅភាគខាងត្បូង ក្នុងខេត្តហាតយ៉ៃ ដោយរងទុក្ខពីគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលបីទសវត្សរ៍។

ទឹកជំនន់ថៃ

ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ តំបន់មួយចំនួននៅក្នុងប្រទេសថៃ ទទួលបាននូវចំនួនទឹកភ្លៀងចំនួន ៦៣០ មីលីម៉ែត្រ ដែលបំបែកកំណត់ត្រាបានកំណត់ក្នុងឆ្នាំ ២០១០។

មជ្ឈមណ្ឌលប្រតិបត្តិការទឹកឆ្លាតវៃ (SWOC) របស់ RID ក៏បានចេញការពន្យល់ថា ទឹកជំនន់ធ្ងន់ធ្ងរនៅទូទាំងភាគខាងត្បូងប្រទេសថៃ ពោលចាប់តាំងពីថ្ងៃទី ១៩ ខែវិច្ឆិកាមក គឺដោយសារតែផលប៉ះពាល់រួមបញ្ចូលគ្នានៃទឹកភ្លៀងមូសុងដ៏ខ្លាំងក្លា និងតំបន់សម្ពាធទាប។

ខេត្តលិចលង់

ខេត្តសុងក្លាដែលជាខេត្តរងគ្រោះទឹកជំនន់ដ៏មហន្តរាយជាងគេ បានទទួលភ្លៀងធ្លាក់ខ្លាំងនៅគ្រប់តំបន់ ដោយកត់ត្រាទឹកភ្លៀងខ្ពស់បំផុតកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ក្នុងកម្រិត ៣៣៥ មីលីម៉ែត្រ ដែលជាទឹកភ្លៀងខ្ពស់បំផុតក្នុងមួយថ្ងៃក្នុងរយៈពេល ៣០០ ឆ្នាំ។

ទឹកជំនន់ធ្ងន់ធ្ងរ

ទឹកភ្លៀងសរុបក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា បានឡើងដល់ ៦៣០មីលីម៉ែត្រ ដែលលើសពីទឹកជំនន់ប្រវត្តិសាស្ត្រក្នុងឆ្នាំ២០១០។

administrator

Related Articles