ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បានរៀបរាប់ពីបញ្ហាសំខាន់ៗពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ការវាស់វែងបោះបង្គោលព្រំដែនរបស់ក្រុមច្ចេកទេសវាស់វែងព្រំដែនធ្វើការរួមជាមួយគ្នារវាងក្រុមបច្ចេកទេសកម្ពុជា និងក្រុមបច្ចេកទេសសៀម ដោយមិនមែនធ្វើការដោយឡែកពីគ្នាទេ។
២- រាជរដ្ឋាភិបាលកម្ពុជាធ្វើអ្វីទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល មិនមែនធ្វើនិងរត់តាមពាក្យសំដីរបស់ក្រុមអ្នកមាត់ដាចនៅក្រៅប្រទេសទេ។
៣- សៀមជួបគ្រោះធ្ងន់ធ្ងរបន្តបន្ទាប់ឥតស្រាកស្រាន្ត ដោយទឹកជំនន់ដ៏ចម្លែកកំពុងវាយប្រហារបណ្តាខេត្តភាគខាងត្បូង១០ខេត្ត និងថែមទាំងមានព្យុះកំបុតត្បូងដ៏ធំថែមទៀត។
៤- គ្រោះដ៏ធំមហិមាមិនធ្លាប់មានជាង៣០០-៤០០ឆ្នាំមកនេះ ដែលបើតាមជំនឿគឺជាបណ្តាសារពីព្រះ។
៥- កិច្ចការវាស់វែងបោះបង្គោលខ័ណ្ឌសីមាព្រំដែនបានដំណើរការលឿនតាមការងារឯកភាពគ្នារវាងកម្ពុជា និងសៀម។
៦- អាកប្បកិរិយាឈ្លើយរបស់អនុទីនហុចផលអាក្រក់ដល់ខ្លួន ដោយឈរលូកហោប៉ៅជាមួយលោកត្រាំនាំដល់ផ្តាច់ការចរចាពន្ធគយ។
៧- កាសែតសៀមច្រើនតែបំភ្លៃការពិត ប៉ុន្តែឥឡូវទទួលស្គាល់ភាពទន់ខ្សោយនិងការបាក់មុខមាត់របស់សៀមនៅចំពោះមុខអន្តរជាតិ។
៨- ការតាមអង្វរលោកត្រាំពីពន្ធគយ គឺជាអនុទីនកប់ពពក ជ្រកអាចម៍ជន្លេន។
៩- មេដឹកនាំសៀមចង់ធ្វើឲ្យសៀមក្លាយជាមហាអំណាច តែសៀមនៅឆ្ងាយណាស់មិនអាចក្លាយជាមហាអំណាចបានទេ។
១០- ក្រុមជ្រុលនិយមសៀមមួយចំនួនចង់ឲ្យរដ្ឋាភិបាលសៀមរំលោភច្បាប់ តែមិនអាចទៅរួច ដោយការបោះបង្គោលព្រំដែននៅភូមិព្រៃចាន់និងភូមិជោគជ័យជិតរួចរាល់ហើយ។
ចាប់ពីថ្ងៃនេះតទៅលែងមានលួសបន្លា ការចាក់មីក្រូបំពងសម្លេងរំខានទៀតហើយ។
ដោយ ៖ សិលា
