ថៃប្រញាប់ជម្លៀសអ្នកជំងឺពីមន្ទីរពេទ្យលិចទឹក ខណៈទឹកជំនន់សម្លាប់មនុស្ស៣៣នាក់

ថៃប្រញាប់ជម្លៀសអ្នកជំងឺពីមន្ទីរពេទ្យលិចទឹក ខណៈទឹកជំនន់សម្លាប់មនុស្ស៣៣នាក់

ទឹកជំនន់នៅថៃ

អាជ្ញាធរថៃកំពុងប្រើឧទ្ធម្ភាគចក្រជាច្រើនគ្រឿងដើម្បីជម្លៀសអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរចេញពីមន្ទីរពេទ្យ Hat Yai ដែលលិចទឹកនៅភាគខាងត្បូង។ ទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងប្រទេសថៃបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣៣នាក់ស្លាប់។

មន្ទីរពេទ្យ Hat Yai ដែលព្យាបាលអ្នកជំងឺប្រហែល៦០០នាក់ ក្នុងនោះ៥០នាក់ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ត្រូវបានជន់លិចជាន់ផ្ទាល់ដី។ លោក Somrerk Chungsaman មន្ត្រីសុខាភិបាលសាធារណៈ បានប្រាប់ថា «អ្នកជំងឺដែលស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ទាំងអស់ នឹងត្រូវដឹកចេញនៅថ្ងៃនេះ»។

ប្រតិបត្តិការជួយសង្គ្រោះ

មន្ត្រីថៃបាននិយាយថា ឧទ្ធម្ភាគចក្រប្រហែល២០គ្រឿង និងទូក២០០គ្រឿងបានជួបការលំបាកក្នុងការទៅដល់កន្លែងដែលប្រជាពលរដ្ឋជាប់គាំង។ អ្នកជំងឺ សាច់ញាតិ និងបុគ្គលិកជិត២០០០នាក់នៅតែស្ថិតក្នុងមន្ទីរពេទ្យ។

ទីក្រុង Hat Yai បានកត់ត្រាបរិមាណទឹកភ្លៀង៣៣៥មិល្លីម៉ែត្រ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដែលជាបរិមាណធ្ងន់ធ្ងរបំផុតរបស់ខ្លួនក្នុងរយៈពេលបីសតវត្សរ៍កន្លងមកនេះ។ យោងតាមក្រសួងមហាផ្ទៃ ផ្ទះជាង៩៨ម៉ឺនខ្នង និងប្រជាជន២,៧លាននាក់នៅទូទាំងភាគខាងត្បូងប្រទេសថៃបានរងផលប៉ះពាល់។

administrator

Related Articles