នគរបាលភ្នំពេញបង្ហាញមុខជនសង្ស័យ ៥នាក់ ពាក់ព័ន្ធបទល្មើសធ្ងន់ធ្ងរ

នគរបាលភ្នំពេញបង្ហាញមុខជនសង្ស័យ ៥នាក់ ពាក់ព័ន្ធបទល្មើសធ្ងន់ធ្ងរ

រាជធានីភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាល បានបង្ហាញមុខជនសង្ស័យចំនួន ៥នាក់ ក្រោយប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរចំនួន ៣ករណី នៅក្នុងរាជធានីភ្នំពេញ។

ជនសង្ស័យ

កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាល បានយកជនសង្ស័យទាំង ៥នាក់មកបង្ហាញមុខជាសាធារណៈ។

លោក វរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំងនេះ គឺដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង និងការសហការជាមួយនគរបាលច្រកទ្វារអន្តរជាតិ។

វត្ថុតាង

ករណីទី១៖ ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ចំនួន ៥២,០០០ដុល្លារ

ករណីទី២៖ លួចមានស្ថានទម្ងន់ទោស ដោយគាស់ទ្វារផ្ទះ នៅបុរីភ្នំពេញផាក

អាវុធត្រូវបានដកហូត

ករណីទី៣៖ ផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់បឹងកក់

ក្នុងនោះ នគរបាលបានដកហូតវត្ថុតាងជាច្រើន រួមមាន អាវុធខ្លីម៉ាក K54 និង Zaraki M906 នាឡិការដៃ ខ្សែក ខ្សែដៃ ប៉ាស្ទ័រ ម៉ូតូ Honda Custom ទូរស័ព្ទ Honor និងឧបករណ៍ផ្សេងៗទៀត។

វត្ថុតាងបទល្មើស

បច្ចុប្បន្ន ជនសង្ស័យទាំងអស់កំពុងត្រូវបានធ្វើនីតិវិធី និងត្រៀមបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ការឃាត់ខ្លួន

ដោយ៖ រ៉ារ៉ា

administrator

Related Articles