
ប្រទេសម៉ាឡេស៊ីមានគម្រោងហាមប្រាមកុមារអាយុក្រោម ១៦ ឆ្នាំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានគោលបំណងការពារយុវជនពីហានិភ័យតាមអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី២៦ខែវិច្ឆិកា។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងម៉ាឡេស៊ី លោក Fahmi Fadzil បាននិយាយថា កុមារនឹងមិនត្រូវបានអនុញ្ញាតឱ្យបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមទេ ហើយការផ្ទៀងផ្ទាត់អាយុអាចតម្រូវឱ្យមានលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណផ្សេងទៀត។ រដ្ឋាភិបាលម៉ាឡេស៊ី មានបំណងអនុវត្តវិធានការនេះនៅឆ្នាំក្រោយ។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីមានការសម្រេចចិត្តថ្មីៗរបស់ប្រទេសអូស្ត្រាលីក្នុងការបិទគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមចំពោះកុមារអាយុក្រោម ១៦ ឆ្នាំចាប់ពីថ្ងៃទី ១០ ខែធ្នូ៕
