ជនសង្ស័យលួចម៉ូតូនារីខណ្ឌទួលគោក ត្រូវឃាត់ខ្លួនជាបណ្ដោះអាសន្ន

ជនសង្ស័យលួចម៉ូតូនារីខណ្ឌទួលគោក ត្រូវឃាត់ខ្លួនជាបណ្ដោះអាសន្ន

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពលួចយកម៉ូតូពីនារីម្នាក់ នៅសង្កាត់ទឹកល្អក់ទី៣ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ឃាត់ខ្លួន។

រូបភាពសម្រាប់ព័ត៌មាន

នៅវេលាម៉ោងប្រហែល១០:៣០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ នៅចំណុចផ្លូវរថភ្លើង ភូមិ១៧ ក្រុម៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ជនសង្ស័យឈ្មោះ កប សុភា ហៅពៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។

រូបភាពសម្រាប់ព័ត៌មាន

ចំពោះវត្ថុតាងដកហូតបានមាន ម៉ូតូម៉ាក HONDA BEAT ពណ៌ស លាយ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HS-4193 (ជារបស់ជនរងគ្រោះ) ដែលជនសង្ស័យធ្វើសកម្មភាពលួចយក, ម៉ូតូម៉ាក SIRUIS ពណ៌ខ្មៅ គ្មានផ្លាកលេខ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព), ក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

administrator

Related Articles