
រាជធានីភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនក្មេងទំនើងចំនួន ៥ នាក់ ក្នុងករណីបង្កហិង្សា និងប្រើប្រាស់សារធាតុញៀន នៅក្នុងខណ្ឌពោធិ៍សែនជ័យ។

ព្រឹត្តិការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣។ ក្រុមក្មេងទំនើងនេះបានប្រើប្រាស់កាំបិត ដុំថ្ម និងគប់លើប្រជាពលរដ្ឋ បណ្តាលឲ្យមានការខូចខាតម៉ូតូ និងកញ្ចក់ទ្វារផ្ទះ។

ក្មេងទំនើងដែលត្រូវបានចាប់ខ្លួនមានអាយុពី ១៥ ទៅ ២៩ ឆ្នាំ រួមមាន៖ ប៊ុន សីហា (២០ឆ្នាំ) យ៉ែម ម៉ាក់ (២៩ឆ្នាំ) ឌី សៀវពិញ (១៥ឆ្នាំ) យា នីសិទ្ធ (១៨ឆ្នាំ) ខុន វាសនា (១៨ឆ្នាំ) និងខា តាំងអ័រ (១៧ឆ្នាំ)។

ជនសង្ស័យឈ្មោះ យា នីសិទ្ធ ត្រូវបានរកឃើញមានសារធាតុញៀនម្សៅក្រាមពណ៌សជាប់ខ្លួន។ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនវត្ថុតាងរួមមាន៖ ម៉ូតូ១គ្រឿង កាំបិត២ដើម កន្ត្រៃ២ដើម និងសម្ភារៈផ្សេងៗទៀត។

ក្មេងទំនើងទាំង៥នាក់បានសារភាពទទួលស្គាល់ទង្វើរបស់ពួកគេ ហើយបច្ចុប្បន្នត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
