ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដា គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជនរួមជាតិទាំងអស់ បន្តជឿទុកចិត្ត និងគាំទ្រលើរាជរដ្ឋាភិបាល។

ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការគណបក្សឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ លោកជំទាវបានលើកឡើងពីយុទ្ធសាស្ត្រ “ស្ងាត់ តែមិនស្ងៀម” របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។

លោកជំទាវបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពដែនដី រួមទាំងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជន។

ក្នុងថ្ងៃដដែលនេះដែរ លោកជំទាវបានចូលរួមសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងនៅអនុវិទ្យាល័យហ៊ុនសែនព្រៃក្តី ដែលបង្ហាញពីការចូលរួមចំណែករបស់ថ្នាក់ដឹកនាំលើការអភិវឌ្ឍវិស័យអប់រំកម្ពុជា។

លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋតាមដានព័ត៌មានពីប្រភពផ្លូវការ ជៀសវាងការចែកចាយព័ត៌មានមិនពិត ដែលអាចធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។
