ភ្នំពេញ៖ លោក ទន់សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូទៅខេត្តយូណាន ប្រទេសចិន ដើម្បីចូលរួមកម្មវិធីសប្តាហ៍សោតទស្សន៍ ឡានឆាង-មេគង្គ (LMAW) និងកម្មវិធីសប្ដាហ៍ភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ លើកទី៧។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមនៃប្រទេសចិន ហើយបានប្រារព្ធដោយជោគជ័យក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា។ កម្មវិធីនេះមានបំណងលើកកម្ពស់វប្បធម៌នៃតំបន់ទន្លេឡានឆាង-មេគង្គ និងគោលគំនិតអំពីសហគមន៍វាសនារួមមនុស្សជាតិ។ កម្មវិធីនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅក្រុងគុនមីង ក្រុងឈូជីង និងតំបន់មួយចំនួនទៀតនៃខេត្តយូណាន។
