រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលបានបន្តអនុគ្រោះពន្ធដារសម្រាប់វិស័យកសិកម្មរហូតដល់ចុងឆ្នាំ២០២៧ ដោយផ្តល់អត្ថប្រយោជន៍បន្ថែមដល់កសិករ និងអាជីវករក្នុងវិស័យកសិកម្ម។

ការអនុគ្រោះនេះរួមមានការព្យួរទុកការបង់ពន្ធអប្បបរមា និងការចាត់ទុកអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ។ ការលើកទឹកចិត្តនេះអនុវត្តចំពោះការដាំដុះ ការផលិត និងការនាំចេញផលិតផលកសិកម្មសំខាន់ៗជាច្រើន។
ផលិតផលដែលទទួលបានអនុគ្រោះរួមមាន ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុងស្រុក។

ការអនុគ្រោះនេះជួយលើកកម្ពស់សមត្ថភាពផលិតកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មកម្ពុជាក្នុងទីផ្សារអន្តរជាតិ។
