ជ្រោយហ្គាហ្សា៖ ប្រជាជនប៉ាឡេស្ទីនដែលកំពុងរងទុក្ខព្រួយដោយសារសង្គ្រាម ឥឡូវនេះកំពុងជួបប្រទះនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅរដូវត្រជាក់។ ភ្លៀងធ្លាក់ខ្លាំងបានជន់លិចជំរំជម្រកជាច្រើន ដែលជាទីជ្រកកោនរបស់គ្រួសារភៀសខ្លួន។
កាលពីព្រឹកថ្ងៃទី២៥ វិច្ឆិកា នៅតំបន់ឌៀរអាល់បាឡាហ៍ ប្រជាជនបាននាំគ្នាគៀរទឹកភក់ចេញពីជំរំតង់ ក្រោយពីភ្លៀងធ្លាក់អស់ពេញមួយយប់។
ជម្រកមួយចំនួនសង់ពីឈើនិងដែកត្រូវរលំបាក់ក្រោមទម្ងន់ទឹកភ្លៀង។ ផ្លូវថ្នល់ជុំវិញជំរំប្រែក្លាយជាប្រឡាយទឹក ហើយឪពុកម្ដាយបាននាំកូនៗទៅរកទីខ្ពស់។
អង្គការមនុស្សធម៌អះអាងថា ស្ថានភាពឧតុនិយមអាក្រក់ធ្វើឲ្យភាពការណ៍ដែលផុយស្រួយស្រាប់រិតតែធ្ងន់ធ្ងរថែមទៀត។ អ.ស.បរៀបរាប់ពីតង់ច្រើនពាន់រងការខូចខាត និងព្រមានថាកម្រិតជំនួយមនុស្សធម៌បច្ចុប្បន្ននៅតែមានទាបខ្លាំងជាងសេចក្ដីត្រូវការនៅហ្គាហ្សា៕
