សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការខណ្ឌសីមាព្រំដែនជាមួយថៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការខណ្ឌសីមាព្រំដែនជាមួយថៃ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា បញ្ហាព្រំដែនជាមួយថៃគឺជាបញ្ហាស្មុគស្មាញដែលបន្សល់ទុករាប់រយឆ្នាំមកហើយ ដែលត្រូវដោះស្រាយដោយសន្តិវិធី។

សម្តេចធិបតី ហ៊ុន ម៉ាណែត

សម្តេចបានបញ្ជាក់ថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលលេខ៤២-៤៧ និង៥២-៥៩ មិនមែនជាការងារថ្មីទេ ប៉ុន្តែជាការបន្តការងារបច្ចេកទេសដែលធ្វើជិត២០ឆ្នាំមកហើយ។

ការងារនេះធ្វើឡើងយ៉ាងហ្មត់ចត់ ដោយផ្អែកលើឯកសារគតិយុត្តពីសម័យអាណាព្យាបាលបារាំង ដើម្បីធានាភាពត្រឹមត្រូវ តម្លាភាព និងការពារអធិបតេយ្យភាពកម្ពុជា។

ការខណ្ឌសីមាព្រំដែន

សម្តេចបានច្រានចោលការចោទប្រកាន់ថាការងារនេះធ្វើឡើងដោយប្រញ៉ាប់ប្រញ៉ាល់ និងបញ្ជាក់ថាគោលដៅចម្បងគឺកំណត់ខ្សែព្រំដែនដែលត្រឹមត្រូវ មិនមែនដើម្បីគណនាការចំណេញឬខាតដីនោះទេ។

រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់គោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យប្រទេសជិតខាង ប៉ុន្តែក៏មិនយល់ព្រមឱ្យមានការរំលោភលើដែនអធិបតេយ្យកម្ពុជាដែរ។

ព្រំដែនកម្ពុជា-ថៃ

ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនេះ នឹងជួយឱ្យប្រជាពលរដ្ឋក្នុងតំបន់ព្រំដែនអាចរស់នៅដោយសុខសាន្ត និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ។

administrator

Related Articles