ភ្នំភ្លើងអេត្យូពីផ្ទុះលើកដំបូងក្នុងរយៈពេល ១២,០០០ឆ្នាំ

ភ្នំភ្លើងអេត្យូពីផ្ទុះលើកដំបូងក្នុងរយៈពេល ១២,០០០ឆ្នាំ

ភ្នំភ្លើងអេត្យូពីផ្ទុះ

ភ្នំភ្លើង Hayli Gubbi នៅតំបន់ Afar ប្រទេសអេត្យូពី បានផ្ទុះឡើងជាលើកដំបូងក្នុងរយៈពេលជិត ១២,០០០ឆ្នាំ។ ការផ្ទុះនេះបានបញ្ចេញផេះនិងផ្សែងក្រាស់ៗរហូតដល់កម្ពស់ ១៤គីឡូម៉ែត្រ។

មជ្ឈមណ្ឌលប្រឹក្សាយោបល់ផេះភ្នំភ្លើង Toulouse (VAAC) បានរាយការណ៍ថា ការផ្ទុះដែលចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ បានអូសបន្លាយអស់រយៈពេលជាច្រើនម៉ោង។ កម្អែលផេះបានឆ្លងកាត់សមុទ្រក្រហម ហើយផ្លាស់ទីចូលទៅក្នុងឧបទ្វីបអារ៉ាប់។

លោក Simon Carn អ្នកជំនាញខាងភ្នំភ្លើងបានបញ្ជាក់ថា Hayli Gubbi មិនមានកំណត់ត្រានៃការផ្ទុះឡើយចាប់តាំងពីយុគសម័យទឹកកកចុងក្រោយ។ មកទល់ពេលនេះ មិនមានរបាយការណ៍បញ្ចាក់ចំនួនអ្នកស្លាប់និងរបួសនៅឡើយទេ។

administrator

Related Articles