ខេត្តស្ទឹងត្រែង – នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ពន្ធនាគារខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធីអប់រំពិសេស ដើម្បីកែប្រែឥរិយាបថជនជាប់ឃុំចំនួន១២៣នាក់ ឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនា ប្រធានពន្ធនាគារ បានដឹកនាំកម្មវិធីនេះ ដោយផ្តោតលើបទបញ្ជាផ្ទៃក្នុង និងការអប់រំផ្លូវចិត្ត។ ក្រុមការងារជំនាញបានអប់រំជនជាប់ឃុំនៅអគារ(ខ) តាមរយៈប្រធានបទសំខាន់ៗ៤យ៉ាង។

ប្រធានបទទាំង៤រួមមាន៖ អប់រំបទបញ្ជាផ្ទៃក្នុង១៨ប្រការ ផលប៉ះពាល់ឥទ្ធិពលគ្រឿងញៀន សុខភាពនិងបង្ការជំងឺឆ្លង និងសីលធម៌សង្គម។

សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ពន្ធនាគារ ក្នុងការអនុវត្តតួនាទីមិនត្រឹមតែជាកន្លែងឃុំឃាំងប៉ុណ្ណោះទេ ប៉ុន្តែជាមណ្ឌលអប់រំកែប្រែ ដើម្បីផ្តល់ឱកាសកសាងជីវិតថ្មីដល់ជនដែលធ្លាប់ដើរផ្លូវខុស។
