ទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យមនុស្ស១៣នាក់ស្លាប់ និង១,៩លាននាក់រងផលប៉ះពាល់

ទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យមនុស្ស១៣នាក់ស្លាប់ និង១,៩លាននាក់រងផលប៉ះពាល់

ថៃ៖ យ៉ាងហោចណាស់មានពលរដ្ឋថៃចំនួន ១៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ នេះបើយោងតាមាការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា។

ទឹកជំនន់ថៃ

ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះទឹកជំនន់ក៏កំពុងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋថៃប្រមាណជា ១,៩លាននាក់ផ្សេងទៀតផងដែរ។

គួរបញ្ជាក់ជូនថា តំបន់ដែលកំពុងរងនូវការគំរាមកំហែងដោយទឹកជំនន់នៅពេលនេះគឺតំបន់ភាគខាងត្បូងនៃប្រទេសថៃ ដោយនៅក្នុងនោះគឺមានខេត្តសរុបចំនួន ៩។

សង្គ្រោះទឹកជំនន់

នៅចំពោះមុខគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះ អាជ្ញាធរបានបញ្ជូនទូកសង្គ្រោះចំនួន ១៤គ្រឿង និងអមដោយឧទ្ធម្ភាគចក្រមួយចំនួនផង ដើម្បីនាំយកចំណីអាហារ និងថ្នាំពេទ្យចែកជូនប្រជាពលរដ្ឋ ក៏ដូចជាជួយសង្គ្រោះពលរដ្ឋមួយចំនួនដែលកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ។

យ៉ាងណាក្តី ប្រតិបត្តិការណ៍ជួយជនរងគ្រោះកំពុងជួបប្រទះនូវការរំខានយ៉ាងខ្លាំង ដោយសារភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរទាល់តែសោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia

administrator

Related Articles