ប្រជាពលរដ្ឋសុំជួសជុលផ្លូវខូចខ្លាំងក្នុងឃុំពាមឯក

ប្រជាពលរដ្ឋសុំជួសជុលផ្លូវខូចខ្លាំងក្នុងឃុំពាមឯក

ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជួសជុលផ្លូវមួយខ្សែដែលកំពុងខូចខ្លាំង។

ផ្លូវខូចខ្លាំង

ផ្លូវនេះមានប្រវែងជាង ១០គីឡូម៉ែត្រ ចាប់ពីប្រាសាទឯកភ្នំ កាត់តាមភូមិគោកដូង ទៅទល់នឹងទំនប់អាងភាស។ កន្លងមកផ្លូវនេះត្រូវបានស្ថាបនាដោយក្រាលក្រួសក្រហម ប៉ុន្តែបានខូចទៅវិញដោយសាររថយន្តធំៗដឹកស្រូវ និងម៉ាស៊ីនច្រូតស្រូវ។

លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា មន្ទីររបស់លោកបានសម្រេចក្រាលកៅស៊ូនៅឆ្នាំក្រោយ ដែលនឹងចាប់អនុវត្តឆ្នាំក្រោយនេះ។

administrator

Related Articles