រដ្ឋមន្ត្រីដែនដីចែងពីសារៈសំខាន់នៃការរៀបចំទឹកដីដើម្បីអភិវឌ្ឍសង្គម

រដ្ឋមន្ត្រីដែនដីចែងពីសារៈសំខាន់នៃការរៀបចំទឹកដីដើម្បីអភិវឌ្ឍសង្គម

រដ្ឋមន្ត្រីដែនដី
ខេត្តមណ្ឌលគិរី៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖ ក្នុងស្មារតីនៃកិច្ចការរៀបចំទឹកដី គឺការកំណត់តំបន់នៅលើទឹកដីកម្ពុជាយើង សម្រាប់ទាញប្រយោជន៍មកឱ្យសង្គមជាតិទាំងមូល។

ការអភិវឌ្ឍតំបន់ណាមលៀរ
ជាក់ស្តែង ក្នុងតំបន់ណាមលៀរ យើងបានស្គាល់ និងយល់ច្បាស់ពីសក្តានុពលនៃធនធានដី សម្រាប់ដំណាំ ដូចជាកាហ្វេ ដែលផ្តល់ទាំងគុណតម្លៃសេដ្ឋកិច្ចខ្ពស់ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចក្នុងមូលដ្ឋានផងដែរ។

ការរៀបចំដែនដី
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដូចនេះ ការរៀបចំដែនដី គឺជាកិច្ចការមួយ ដែលតម្រូវឱ្យយើងបើកចំហ និងមើលពីគ្រប់ជ្រុង រួមបញ្ចូលនូវទីតាំងនិងទំហំដី សក្តានុពលរបស់ដី សេដ្ឋកិច្ចក្នុងតំបន់ ប្រពៃណីទំនៀមទំលាប់ និងកត្តាពលកម្ម ដែលកម្ពុជាអាចធ្វើបាន ដើម្បីធានាឱ្យការប្រើប្រាស់ធនធានដែលយើងមានស្រាប់អស់សក្តានុពល មិនខ្ជះខ្ជាយ និងទទួលបាននូវផលត្រលប់តាមការរំពឹងទុក។

ផែនការអភិវឌ្ឍដែនដី
នេះហើយជាស្មារតីរួម នៃការរៀបចំដែនដី៕

ដោយ៖តារា

administrator

Related Articles