ខេត្តសុងខ្លា ទុក្ខពីរជាន់៖ អគ្គិភ័យឆេះលើអគារពាណិជ្ជកម្ម ទឹកជំនន់លិចពីក្រោម

ខេត្តសុងខ្លា ទុក្ខពីរជាន់៖ អគ្គិភ័យឆេះលើអគារពាណិជ្ជកម្ម ទឹកជំនន់លិចពីក្រោម

អគ្គិភ័យឆេះនៅទីក្រុង Hat Yai

ថៃកំពុងជួបបញ្ហាទុក្ខពីរជាន់នៅទីក្រុង Hat Yai ខេត្តសុងខ្លា។ ខណៈដែលទឹកជំនន់កំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរ ស្រាប់តែមានអគ្គិភ័យឆាបឆេះអគារពាណិជ្ជកម្មនៅចំណុចប្រសព្វ Wiriyathian បន្ថែមទៀត។

តាមការផ្សាយរបស់ Amarin នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ អគារនេះត្រូវអគ្គិភ័យឆាបឆេះនៅជាន់ខាងលើ ខណៈទឹកជំនន់កំពុងលិចខាងក្រោម។ រូបភាពពីអង្គភាពអគ្គិភ័យនិងជួយសង្គ្រោះថៃបង្ហាញផ្សែងខ្មៅហុយចេញពីជាន់ខាងលើ ដែលព័ទ្ធជុំវិញដោយទឹកជំនន់។

អគ្គិភ័យនេះកើតឡើងក្នុងពេលទឹកជំនន់កំពុងបង្កទុក្ខវេទនាយ៉ាងខ្លាំងនៅប្រទេសថៃ ដែលបណ្តាលឱ្យមនុស្ស៨នាក់ស្លាប់។ នៅទីក្រុង Hat Yai មានមនុស្សជាប់ក្នុងផ្ទះ តោងបង្គោលភ្លើងចរាចរណ៍ និងឱបបង្គោលអគ្គិសនី ដោយស្រែកសុំជំនួយ។

ខេត្តភាគខាងត្បូងដែលប្រកាសអាសន្នមាន៖ Chumphon, Surat Thani, Nakhon Si Thammarat, Satun, Songkhla, Phatthalung, Trang, Narathiwat, Pattani និង Yala។

administrator

Related Articles