ភ្លើងឆាបឆេះអគារស្នាក់នៅហុងកុង សម្លាប់មនុស្ស៤នាក់ និងរបួស៣នាក់

ភ្លើងឆាបឆេះអគារស្នាក់នៅហុងកុង សម្លាប់មនុស្ស៤នាក់ និងរបួស៣នាក់

(ហុងកុង)៖ អាជ្ញាធរនៅទីក្រុងហុងកុងបានបញ្ជាក់ថា នាថ្ងៃពុធនេះ គ្រោះអគ្គិភ័យយ៉ាងធ្ងន់ធ្ងរបានកើតឡើងនៅតំបន់អគារស្នាក់នៅមួយ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោច៤នាក់បានបាត់បង់ជីវិត។

ភ្លើងឆេះអគារ

ហេតុការណ៍ខាងលើបានកើតឡើងនៅខណ្ឌ Tai Po ភាគខាងជើងទីក្រុងហុងកុង ក្នុងតំបន់អគារស្នាក់នៅ Wang Fuk Court ដែលមានអគារខ្ពស់ៗសរុប៨ខ្នង ផ្តល់បន្ទប់ស្នាក់នៅជិត២០០០បន្ទប់។

អគារភ្លើងឆេះ

ហេតុការណ៍ភ្លើងឆេះនេះកើតឡើងក្នុងពេលដែលអគារទាំងនោះកំពុងមានសំណង់រន្ទាឬស្សីនៅខាងក្រៅ។ តាមព័ត៌មានចុងក្រោយ មនុស្ស៤នាក់ត្រូវរកឃើញថាបានស្លាប់ ខណៈ៣នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះ២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ការជួយសង្គ្រោះ

ផ្ដល់សិទ្ធិដោយ៖ Fresh News

administrator

Related Articles