សោកស្តាយ​! តារា​សម្តែង​ជើង​ចាស់​កូរ៉េ Lee Soon-jae ស្លាប់​នៅ​អាយុ ៩១ ឆ្នាំ

សោកស្តាយ​! តារា​សម្តែង​ជើង​ចាស់​កូរ៉េ Lee Soon-jae ស្លាប់​នៅ​អាយុ ៩១ ឆ្នាំ

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តារា​សម្តែង​ជើង​ចាស់​ដ៏​ល្បី​របស់​ប្រទេស​កូរ៉េ​ខាងត្បូង លោក Lee Soon-jae បាន​ទទួលមរណភាព នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ ក្នុង​ជន្មាយុ ៩១ ឆ្នាំ ដោយ​ជរាពាធ​។

Lee Soon-jae

លោក Lee គឺជា​តារា​សម្តែង​ម្នាក់​ក្នុង​ចំណោម​តារា​សម្តែង​ពោរពេញ​ដោយ​ទេព​កោសល្យ និង​ទទួល​បានការ​គោរព​ខ្លាំង​បំផុត​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​។ លោក​បាន​បង្ហាញខ្លួន​ក្នុង​រឿង​ភាគ​ទូរទស្សន៍​សំខាន់​ៗ​ប្រហែល ១៤០ រឿង រួម​នឹង​ខ្សែភាពយន្ត និង​ការ​សម្តែង​ក្នុង​កម្មវិធី​ជា​ច្រើន​ក្នុង​រយៈពេល​ជាង ៦ ទសវត្សរ៍​កន្លង​មកនេះ​។

Lee Soon-jae career

កើត​នៅ​ថ្ងៃ​ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៣៤ នៅ​ក្នុង​ទីក្រុង Hoeryong ភាគ​ខាងជើង​ខេត្ត Hamgyong បច្ចុប្បន្ន​នៅ​ទឹកដី​ប្រទេស​កូរ៉េ​ខាងជើង ក្រុម​គ្រួសារ​លោក Lee បាន​ផ្លាស់​ទៅ​ទីក្រុង​សេ​អ៊ូ​ល មុន​សង្គ្រាម​កូរ៉េ​ឆ្នាំ ១៩៥០-៥៣​។ លោក​បាន​ចាប់ផ្តើម​សម្តែង​នៅ​ពេល​លោក​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ជាតិ​សេ​អ៊ូ​ល ដោយ​បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​ក្នុង​រឿង «Beyond the Horizon» ឆ្នាំ ១៩៥៦​។

Lee Soon-jae legacy

ការ​សម្តែង​ដ៏​សំខាន់​មួយ​ក្នុង​អាជីព​របស់​លោក​បាន​កើតឡើង​នៅ​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ដ៏​ល្បី «What Is Love​?​» នៅ​ឆ្នាំ ១៩៩១-៩២ ដ៏​មាន​ប្រជាប្រិយភាព​បំផុត​។ ក្រៅពី​នោះ លោក​ក៏​បាន​ដើរតួ​សំខាន់​ក្នុង​រឿង​ភាគ​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ផង​ដែរ​។ លោក​បាន​បន្ត​សម្តែង​រហូត​ដល់​អាយុ ៨០ ឆ្នាំ និង​ក្លាយ​សិល្បករ​ឈ្នះ​ពានរង្វាន់ «KBS Drama Awards» វ័យ​ចំណាស់​ជាងគេ​។

administrator

Related Articles