ចិនចោទជប៉ុនបង្កភាពតានតឹង ពីការដាក់មីស៊ីលក្បែរតៃវ៉ាន់

ចិនចោទជប៉ុនបង្កភាពតានតឹង ពីការដាក់មីស៊ីលក្បែរតៃវ៉ាន់

ចិនបានចោទប្រកាន់ជប៉ុនថា មានចេតនាបង្កើនភាពតានតឹងក្នុងតំបន់ បន្ទាប់ពីទីក្រុងតូក្យូបាននិយាយថា ខ្លួននឹងបន្តផែនការដាក់ពង្រាយមីស៊ីលបាញ់ពីដីទៅអាកាសនៅលើកោះយ៉ូណាហ្គូនី (Yonaguni) ដែលជាកោះមួយស្ថិតនៅចម្ងាយប្រហែល១១០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង

យោងតាមការចុះផ្សាយរបស់រ៉យទ័រ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) កាលពីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ បាននិយាយថា វិធានការនេះមានបំណង«បង្កភាពតានតឹងក្នុងតំបន់ និងញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធា»។ លោកស្រីបានបន្ថែមថា ទីក្រុងប៉េកាំងមាន«ការតាំងចិត្ត និងសមត្ថភាពក្នុងការការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួន»។

ការរិះគន់នេះ គឺជាការផ្ទុះឡើងចុងក្រោយនៅក្នុងជម្លោះការទូតដ៏តានតឹងបំផុតរបស់ប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្សូមី (Shinjiro Koizumi) បាននិយាយថា ផែនការដាក់ពង្រាយនេះ «កំពុងដំណើរការទៅមុខជាលំដាប់»។

administrator

Related Articles