ឥណ្ឌូណេស៊ី៖ អាជ្ញាធរក្រុងចាកាតាបានប្រកាសអនុវត្តបទបញ្ជាហាមឃាត់ការលក់ និងបរិភោគសាច់ឆ្កែ សាច់ឆ្មា និងសាច់ប្រចៀវយ៉ាងតឹងរឹង ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្កែឆ្កួត។

លោក Pramono Anung អភិបាលក្រុងចាកាតា បានបញ្ជាក់ថា ការចុះហត្ថលេខាលើបទបញ្ជានេះបានធ្វើឡើងជាផ្លូវការនៅថ្ងៃទី២៤ វិច្ឆិកា ដោយការអនុវត្តជាក់ស្តែងនឹងចាប់ផ្តើមក្នុងរយៈពេល៦ខែទៀត។ អ្នកដែលបំពាននឹងត្រូវពិន័យ ចេញលិខិតព្រមាន និងដកហូតអាជ្ញាប័ណ្ណអាជីវកម្ម។
គួរបញ្ជាក់ថា ចាប់ពីខែមករាដល់មីនា ឆ្នាំ២០២៥ អាជ្ញាធរសុខាភិបាលក្រុងចាកាតាបានរកឃើញករណីស្លាប់ដោយជំងឺឆ្កែឆ្កួតចំនួន២៥ករណី។
