នគរបាលមណ្ឌលគិរីបង្ក្រាបបទល្មើសគ្រឿងញៀន ៤ទីតាំង ឃាត់ខ្លួនជនសង្ស័យ៩នាក់

នគរបាលមណ្ឌលគិរីបង្ក្រាបបទល្មើសគ្រឿងញៀន ៤ទីតាំង ឃាត់ខ្លួនជនសង្ស័យ៩នាក់

ខេត្តមណ្ឌលគិរី៖ ក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលខេត្តមណ្ឌលគិរីបានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន៤ទីតាំងនៅក្នុងភូមិសាស្ត្រឃុំស្រែខ្ទុម ស្រុកកែវសីមា។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។

លទ្ធផលប្រតិបត្តិការ៖
– ទីតាំងទី១៖ ជនសង្ស័យ១នាក់រត់គេចខ្លួន ដកហូតឧបករណ៍ជក់ថ្នាំញៀន
– ទីតាំងទី២៖ ឃាត់ខ្លួន២នាក់ ដកហូតថ្នាំញៀន៥កញ្ចប់
– ទីតាំងទី៣៖ ឃាត់ខ្លួន៣នាក់ ដកហូតថ្នាំញៀន១១កញ្ចប់
– ទីតាំងទី៤៖ ឃាត់ខ្លួន៤នាក់ ដកហូតអាវុធកែច្នៃ៦ដើម

សរុបឃាត់ខ្លួនជនសង្ស័យ៩នាក់ និងដកហូតបានសារធាតុញៀនមេតំហ្វេតាមីន១៨កញ្ចប់ ទម្ងន់សរុប៧១.១០ក្រាម រួមទាំងអាវុធកែច្នៃ៧ដើម ម៉ូតូ៣គ្រឿង និងវត្ថុតាងផ្សេងៗទៀត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់កំពុងត្រូវបានកសាងសំណុំរឿងតាមនីតិវិធីដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

administrator

Related Articles