រដ្ឋមន្ត្រីមហាផ្ទៃដាក់សម្ពាធទៅលើធនាគារ សហការបង្ក្រាបបទល្មើសឆបោកតាមទូរសព្ទ

រដ្ឋមន្ត្រីមហាផ្ទៃដាក់សម្ពាធទៅលើធនាគារ សហការបង្ក្រាបបទល្មើសឆបោកតាមទូរសព្ទ

ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់សម្ពាធទៅលើធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឱ្យសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមទូរសព្ទ និងបណ្ដាញសង្គម។

រដ្ឋមន្ត្រីមហាផ្ទៃសម្ដែងប្រសាសន៍

ក្នុងរយៈពេលពីរខែចុងក្រោយនេះ ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងប្រមាណ ២០០បណ្ដឹង ពាក់ព័ន្ធនឹងការបោកប្រាស់ប្រាក់ប្រមាណជាង ៨សែនដុល្លារអាមេរិក។ ប្រាក់នេះត្រូវបានផ្ទេរពីជនរងគ្រោះទៅគណនីធនាគាររបស់ជនល្មើស។

កិច្ចប្រជុំសហការបង្ក្រាបបទល្មើស

លោកអភិសន្តិបណ្ឌិតបានបង្ហាញថា ជនល្មើសបានបន្លំខ្លួនធ្វើជាមន្ត្រីធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយបន្លំថាទាក់ទងដើម្បីផ្ដល់រង្វាន់សំណាង ប៉ុន្តែតម្រូវឱ្យជនរងគ្រោះបង់ប្រាក់ជាមុន។

ក្រសួងមហាផ្ទៃបានរៀបចំយន្តការក្រុមការងារសហការស្រាវជ្រាវ ដែលនឹងធ្វើការងារ២៤ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីសហការជាមួយតំណាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

administrator

Related Articles