កម្ពុជាត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងពង្រឹងសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប

កម្ពុជាត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងពង្រឹងសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប

កិច្ចប្រជុំរវាងកម្ពុជា និងសហភាពអឺរ៉ុប

ភ្នំពេញ – លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិសារអាហារការងារពេលព្រឹកជាមួយគណៈប្រតិភូសហភាពអឺរ៉ុប នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-សហភាពអឺរ៉ុប។

កិច្ចសន្ទនាពាណិជ្ជកម្ម

ក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រីបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យបរិយាកាសធុរកិច្ចមានភាពកាន់តែប្រសើរ និងការត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)។

សហប្រតិបត្តិការអន្តរជាតិ

ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជា និងបន្តអនុវត្តផែនការសកម្មភាពការងាររួមរវាងភាគីទាំងពីរ។

ផ្សាយ៖ កន ចំណាន

administrator

Related Articles