អយ្យការបញ្ជាក់ពីការដោះលែងយុវជនអាយុក្រោម១៥ឆ្នាំតាមច្បាប់

អយ្យការបញ្ជាក់ពីការដោះលែងយុវជនអាយុក្រោម១៥ឆ្នាំតាមច្បាប់

រាជធានីភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ដីពីការសម្រេចដោះលែងយុវជនជំទង់ម្នាក់ដែលជាប់ចោទពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំដូចគ្នា។

អយ្យការរាជធានីភ្នំពេញ

អ្នកនាំពាក្យអយ្យការបានបញ្ជាក់ថា ការសម្រេចដោះលែងនេះធ្វើឡើងស្របតាមច្បាប់ ដោយផ្អែកលើមាត្រា៤៤នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលចែងថា «ជនណាដែលមានអាយុក្រោម១៥ឆ្នាំ នឹងត្រូវលើកលែងពីការផ្ដន្ទាទោស»។

ការអនុវត្តច្បាប់

ក្រោយពីការពិនិត្យផ្ទៀងផ្ទាត់លើអង្គហេតុ និងភ័ស្ដុតាងនានា គេឃើញថាជនសង្ស័យនិងជនរងគ្រោះមានទំនាក់ទំនងជាគូសង្សារនឹងគ្នា និងបានឆ្លើយបញ្ជាក់ដូចគ្នាថា «ពួកខ្លួនពិតជាបានព្រមព្រៀងរួមភេទជាមួយគ្នា ដោយកើតចេញពីការស្រឡាញ់ មិនមានការបង្ខិតបង្ខំឡើយ…»។

ការវិនិច្ឆ័យតាមច្បាប់

អយ្យការបានរិះគន់គេហទំព័រ MondayDaily News ដែលបានផ្សព្វផ្សាយព័ត៌មានខុសពីការពិត និងធ្វើឲ្យសាធារណជនមានការភ័ន្ដច្រឡំមកលើចំណាត់ការរបស់ស្ថាប័នអយ្យការ។

administrator

Related Articles