ទឹកជំនន់ធ្ងន់ធ្ងរនៅអាស៊ីអាគ្នេយ៍ សម្លាប់មនុស្សជាង៥០នាក់

ទឹកជំនន់ធ្ងន់ធ្ងរនៅអាស៊ីអាគ្នេយ៍ សម្លាប់មនុស្សជាង៥០នាក់

ទឹកជំនន់អាស៊ីអាគ្នេយ៍

ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានធ្វើឲ្យមនុស្សជាង៥០នាក់ស្លាប់ ដែលជាគ្រោះមហន្តរាយអាកាសធាតុដ៏អាក្រក់បំផុតមួយនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

នៅប្រទេសថៃ តួលេខអ្នកស្លាប់បានកើនឡើងដល់៣៣នាក់ ដោយជនរងគ្រោះត្រូវបានទឹកហូរគួចយកទៅ បណ្ដាលឲ្យលង់ និងឆក់ចរន្តអគ្គិសនី។ ភ្លៀងធ្លាក់ខ្លាំងរយៈពេល៣ថ្ងៃកាលពីសប្តាហ៍មុន បានជន់លិចក្រុងហាតយ៉ៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មភាគខាងត្បូងរបស់ប្រទេស។

កងទ័ពថៃបានដាក់ពង្រាយទូក២០០គ្រឿង ឧទ្ធម្ភាគចក្រ២០គ្រឿង និងនាវាផ្ទុកយន្តហោះតែមួយគត់របស់ខ្លួន ដើម្បីដឹកជញ្ជូនសម្ភារៈ និងជម្លៀសអ្នកជំងឺ។

នៅប្រទេសឥណ្ឌូណេស៊ី មនុស្សយ៉ាងហោចណាស់២៣នាក់បានស្លាប់នៅកោះស៊ូម៉ាត្រា ហើយជាង២០នាក់ទៀតនៅតែបាត់ខ្លួន បន្ទាប់ពីទឹកជំនន់និងបំណាក់ដីវាយប្រហារយ៉ាងខ្លាំងទៅលើតំបន់ភ្នំនៅភាគខាងជើងស៊ូម៉ាត្រា។

ដោយឡែកនៅប្រទេសម៉ាឡេស៊ីវិញ មានសេចក្ដីរាយការណ៍ពីមនុស្សស្លាប់ម្នាក់ ខណៈទឹកជំនន់នៅតែបន្តកើតមាននៅទូទាំងរដ្ឋមួយចំនួន។

administrator

Related Articles