ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានចេញសេចក្តីច្រានចោលការអត្ថាធិប្បាយរបស់គេហទំព័រ CNA ដែលបានចុះផ្សាយកាលពីថ្មីៗនេះ ក្រោមចំណងជើងថា «អំពើឆបោកនៅកម្ពុជា មិនទៅណាឆ្ងាយទេ ដោយសារប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបបានតែបុគ្គលតូចតាច»។

យោងតាមក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានសូមបំភ្លឺជូនមតិសាធារណជាតិ និងអន្តរជាតិ ដើម្បីជៀសវាងការភាន់ច្រឡំ។ ក្រសួងមហាផ្ទៃបានច្រានចោលការអះអាងរបស់ CNA ដែលបានថ្លែងថា «ប្រតិបត្តិការនេះ គ្រាន់តែចង់បង្ហាញថាសមត្ថកិច្ចកំពុងធ្វើការយ៉ាងសកម្មប៉ុណ្ណោះ»។

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបអំពើឆបោករបស់សមត្ថកិច្ចគឺជាការធ្វើការដោយយុត្តិធម៌ និងមានប្រសិទ្ធភាពពិតប្រាកដ ដោយមិនមែនគ្រាន់តែជាការបង្ហាញពីសកម្មភាពប៉ុណ្ណោះទេ។
