តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ ដោយសារការរំពឹងទុកសន្តិភាពអ៊ុយក្រែន-រុស្ស៊ី

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ ដោយសារការរំពឹងទុកសន្តិភាពអ៊ុយក្រែន-រុស្ស៊ី

តម្លៃប្រេងអន្តរជាតិ

តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះនៅទីផ្សារអាស៊ីនាព្រឹកថ្ងៃព្រហស្បតិ៍ ដោយសារការរំពឹងទុកពីបទឈប់បាញ់នៃសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី ដែលអាចឱ្យលោកខាងលិចបន្ថយទណ្ឌកម្មលើប្រេងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សកល។

តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ២១ សេន ឬ ០,៣% មកនៅត្រឹម ៦២,៩២ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិកម៉ាក WTI បានធ្លាក់ចុះ ២១ សេន ឬ ០,៤% មកត្រឹម ៥៨,៤៤ ដុល្លារ/បារ៉ែល។

ទីផ្សារប្រេងអន្តរជាតិ

ក្រៅពីបញ្ហាអ៊ុយក្រែន-រុស្ស៊ី កំណើនប្រេងឆៅក្នុងស្ដុករបស់សហរដ្ឋអាមេរិកដែលច្រើនជាងការរំពឹងទុកក៏បានជះឥទ្ធិពលដល់ទីផ្សារផងដែរ។ ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើង ២,៨ លានបារ៉ែល ដល់ ៤២៦,៩ លានបារ៉ែល។

ឥឡូវនេះ វិនិយោគិនកំពុងរងចាំមើលពីការសម្រេចចិត្តរបស់អង្គការ OPEC+ ក្នុងកិច្ចប្រជុំនាថ្ងៃអាទិត្យខាងមុខ ថាតើនឹងបង្កើនផលិតកម្ម ឬយ៉ាងណា។

administrator

Related Articles