រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកស្រី Towfiqua Hoque ប្រធានស្ថានតំណាង IFC បានបង្ហាញពីការតាំងចិត្តបន្តវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងគាំទ្រសកម្មភាពលើកកម្ពស់កិច្ចការពារអតិថិជន។

លោកជំទាវទេសាភិបាលបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អជាមួយ IFC និងស្វាគមន៍ការបន្តវិនិយោគ។ លោកជំទាវក៏បានលើកឡើងពីយុទ្ធនាការផ្សព្វផ្សាយវីឌីអូអប់រំ ការរៀបចំសិក្ខាសាលា និងការដាក់បញ្ចូលមេរៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាជាតិ។

ទន្ទឹមនេះ លោកជំទាវក៏បានលើកឡើងពីបញ្ហាប្រឈមពាក់ព័ន្ធនឹងកម្ចីក្រៅផ្លូវការ ដែលទាមទារឱ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធ។

