ភ្ញាក់ផ្អើលទាំងព្រឹក! ទារិការទើបកើតត្រូវគេយកទៅផ្លុងចោលទាងរស់នៅក្រុងបាវិត

ភ្ញាក់ផ្អើលទាំងព្រឹក! ទារិការទើបកើតត្រូវគេយកទៅផ្លុងចោលទាងរស់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ មានព្រឹត្តិការណ៍គួរអោយភ្ញាក់ផ្អើលដែលបានកើតឡើងនៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ នៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

ទារិការត្រូវគេផ្លុងចោល

ប្រជាពលរដ្ឋម្នាក់ដែលជាអ្នកលក់បាយបានប្រទះឃើញក្មេងស្រីម្នាក់ដែលទើបតែកើតត្រូវគេយកមកផ្លុងចោល ដោយមិនទាន់កាត់សូត្រ ហើយក្មេងនោះនៅមានជីវិត។ គាត់បានរាយការណ៍ភ្លាមទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីអន្តរាគមន៍យកក្មេងនេះទៅមន្ទីរពេទ្យ។

សហគមន៍បានធ្វើការស្ដីបន្ទោសយ៉ាងខ្លាំងចំពោះម្ដាយរបស់ទារិការ ដោយចាត់ទុកថាជាការធ្វើដែលគ្មានមនុស្សធម៌ និងមិនគួរធ្វើឡើយក្នុងការយកកូនមកផ្លុងចោលបែបនេះ។

ព្រឹត្តិការណ៍នេះបានធ្វើអោយប្រជាពលរដ្ឋក្នុងតំបន់មានអារម្មណ៍ភ្ញាក់ផ្អើល និងសោកស្ដាយយ៉ាងខ្លាំង។ ការអន្តរាគមន៍របស់សមត្ថកិច្ចបានធ្វើអោយទារិការត្រូវបានរំដោះ និងនាំទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាល។

administrator

Related Articles