រដ្ឋបាលសែនសុខឲ្យរុះរើសំណង់រំលោភចិញ្ចើមផ្លូវ NTTI ក្នុង៣ថ្ងៃ

រដ្ឋបាលសែនសុខឲ្យរុះរើសំណង់រំលោភចិញ្ចើមផ្លូវ NTTI ក្នុង៣ថ្ងៃ

រដ្ឋបាលខណ្ឌសែនសុខ បានប្រកាសឲ្យប្រជាពលរដ្ឋ និងអាជីវករ ដែលកំពុងប្រើប្រាស់ចិញ្ចើមផ្លូវ និងទ្រូងផ្លូវប្រកបអាជីវកម្មតាមបណ្ដោយផ្លូវចូល វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ត្រូវរុះរើ និងយកចេញសម្ភារៈចេញក្នុងរយៈពេល ៣ថ្ងៃ។

ការរុះរើសំណង់រំលោភ

ការជូនដំណឹងនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលខណ្ឌពិនិត្យឃើញមានប្រជាពលរដ្ឋមួយចំនូនបានសាងសង់តូប និងដាក់សម្ភារៈផ្សេងៗលើចិញ្ចើមផ្លូវថ្មើរជើង និងប្រើប្រាស់ទ្រូងផ្លូវសម្រាប់ជាចំណតកង់ ម៉ូតូ និងរថយន្ដ។

សំណង់រំលោភលើចិញ្ចើមផ្លូវ

តាមរយៈសេចក្ដីជូនដំណឹង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌសែនសុខ ចាត់ទុកទង្វើសាងសង់តូប និងដាក់សម្ភារៈលើចិញ្ចើមផ្លូវ បានបង្កការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ អនាម័យបរិស្ថាន និងបណ្ដាលឱ្យកកស្ទះចរាចរណ៍។

ការរំខានដល់សណ្តាប់ធ្នាប់

ជាពិសេស ការប្រើប្រាស់ទ្រូងផ្លូវជាចំណតយានយន្ត ការបង្ហូរទឹកកខ្វក់ និងការបោះចោលកាកសំណល់លើផ្លូវសាធារណៈ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបរិយាកាសជុំវិញ។

ការប្រើប្រាស់ទ្រូងផ្លូវ

ក្នុងករណីម្ចាស់អាជីវកម្មមិនអនុវត្តតាមការណែនាំក្នុងរយៈពេលកំណត់ រដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការតាមនីតិវិធីច្បាប់ និងវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារៈរបស់ម្ចាស់អាជីវកម្មឡើយ។

ការអនុវត្តវិធានការ

រដ្ឋបាលខណ្ឌសែនសុខសង្ឃឹមថា ប្រជាពលរដ្ឋ និងអាជីវករ តាមបណ្ដោយផ្លូវចូល វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI នឹងសហការយ៉ាងសកម្មដើម្បីរក្សាសណ្តាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានស្អាតល្អ។

ការសហការរក្សាសណ្តាប់ធ្នាប់

administrator

Related Articles