
នៅរាត្រីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ២០២៥ នៅសណ្ឋាគារ Hyatt Regency Phnom Penh មានពិធីអបអរសាទរជ័យជំនះការប្រកួតរចនាសំបកបាវថ្មីរដូវកាលទី១ ក្រោមប្រធានបទ “ផលិតផលខ្មែរ រចនាបថខ្មែរ”។

ជ័យលាភីលេខ១ ទទួលបានទូរស័ព្ទ Samsung S25 Ultra
ជ័យលាភីលេខ២ ទទួលបាន Samsung Tablets
ជ័យលាភីលេខ៣ ទទួលបាន Samsung A56

ទាំង២០នាក់ទទួលបាន Coupon តម្លៃ៥០ដុល្លារសម្រាប់ប្រើប្រាស់នៅ Chip Mong Retail និងប័ណ្ណសរសើរ។ ការជ្រើសរើសស្នាដៃបានប្រព្រឹត្តទៅតាមការបោះឆ្នោតពីសាធារណជនលើផេកផ្លូវការ Camel Cement Cambodia។

ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី ជីប ម៉ុង សូមថ្លែងអំណរគុណដល់សាធារណជន និងអ្នកគាំទ្រដែលបានចូលរួម។

ស៊ីម៉ងត៍អូដ្ឋ ជាប់ធន់ តជំនាន់

