អន្តរជាតិ – លោក ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា នឹងចាត់បញ្ជូនបេសកជនជាន់ខ្ពស់ទៅកាន់ទីក្រុងមូស្គូ ដើម្បីពិភាក្សាជាមួយលោកភូទីន អំពីផែនការសន្តិភាពដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន។

ផែនការសន្តិភាពថ្មីដែលមាន២៨ចំណុច ត្រូវបានព្រាងដោយអាមេរិក ហើយបច្ចុប្បន្នមានការកែសម្រួលបន្តិចបន្តួច ដោយនៅសល់តែបញ្ហាខ្វែងគំនិតមួយចំនួនតូចត្រូវពិភាក្សាបន្ថែមទៀត។
យោងតាមប្រព័ន្ធសារព័ត៌មានអាមេរិក អ៊ុយក្រែនបានឯកភាពជាគោលការណ៍ចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលលើកឡើងដោយអាមេរិក ប៉ុន្តែមាត្រាមួយចំនួននៅតែត្រូវការពិភាក្សាបន្ថែម។

លេខាធិការនៃគណៈកម្មាធិការសន្តិសុខជាតិអ៊ុយក្រែនបានលើកឡើងថា គណៈប្រតិភូអ៊ុយក្រែន និងអាមេរិកបានឈានដល់គំនិតឯកភាពគ្នាលើមាត្រាស្នូលនៃកិច្ចព្រមព្រៀងសន្តិភាពដែលបានពិភាក្សានៅទីក្រុងហ្សឺណែវ។
ប្រភព៖ CCFR
