ធនាគារ ហត្ថា បើកសាខាថ្មីនៅច្បារអំពៅ ផ្តល់សេវាធនាគារទំនើបដល់ប្រជាពលរដ្ឋ

ធនាគារ ហត្ថា បើកសាខាថ្មីនៅច្បារអំពៅ ផ្តល់សេវាធនាគារទំនើបដល់ប្រជាពលរដ្ឋ

រាជធានីភ្នំពេញ, ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានកិត្តិយសប្រកាសជាផ្លូវការនូវពិធីសម្ពោធទីតាំងសាខាច្បារអំពៅថ្មី ដែលជាជំហានសំខាន់មួយក្នុងយុទ្ធសាស្ត្រពង្រីកសេវាកម្ម។

ពិធីសម្ពោធសាខាថ្មី

ពិធីបើកសម្ពោធទីតាំងសាខាថ្មីនេះ មានការចូលរួមពីគណៈគ្រប់គ្រងធនាគារ ហត្ថា ការិយាល័យកណ្តាល និងថ្នាក់គ្រប់គ្រងក្នុងតំបន់ ព្រមទាំងបុគ្គលិកក្នុងសាខាទាំងអស់។

ការិយាល័យសាខាថ្មី

លោក មិន សុផា ប្រធានាយកប្រតិបត្តិនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ «ធនាគារ ហត្ថា មានសាខាបច្ចុប្បន្ន ១៥៦ ទីតាំងទូទាំងប្រទេស រាប់បញ្ចូលទាំងការបើកសម្ពោធទីតាំងសាខាច្បារអំពៅថ្មី ដែលដាក់សម្ពោធអោយប្រើប្រាស់នៅថ្ងៃនេះ។ នេះគឺជាសក្ខីភាពបញ្ជាក់ពីសក្ដានុពលដ៏រឹងមាំរបស់ធនាគារ ហត្ថា ក្នុងការផ្តល់សេវាធនាគារ ដែលមានគុណភាព និងឆ្លើយតបទៅតាមតម្រូវការអ្នកប្រើប្រាស់។»

សេវាកម្មធនាគារ

ការបើកដំណើរការទីតាំងសាខាថ្មីនេះ ជាសក្ខីភាពថ្មីមួយទៀតរបស់ធនាគារ ហត្ថា ក្នុងការប្តេជ្ញាចិត្តផ្តល់សេវាហិរញ្ញវត្ថុកាន់តែសម្បូរបែប និងប្រកបដោយនិរន្តភាព ជូនអតិថិជន ព្រមទាំងពង្រីកវិសាលភាពប្រតិបត្តិការកាន់តែជិតជាមួយអតិថិជន។

អតិថិជនប្រើប្រាស់សេវា

ការបន្ថែមទីតាំងសាខាថ្មីនេះ អាចប្រព្រឹត្តទៅបានដោយសារតែមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អតិថិជនប្រមាណជាកន្លះលាននាក់នៅទូទាំងប្រទេស និងពីដៃគូរអាជីវកម្មមកពីគ្រប់មជ្ឈដ្ឋានទាំងអស់។

សាខាថ្មីច្បារអំពៅ

ធនាគារ ហត្ថា សូមថ្លែងអំណរគុណដល់អតិថិជន ក្រុមហ៊ុនដៃគូទាំងអស់ ព្រមទាំងអាជ្ញាធរដែលពាក់ព័ន្ធ សម្រាប់ការជឿទុកចិត្ត និងគាំទ្ររយៈពេលជាង ៣០ឆ្នាំមកនេះ។

administrator

Related Articles