លោក ដូណាល់ ត្រាំ ទទូចឱ្យជប៉ុនចៀសវាងការបង្កជម្លោះជាមួយចិន

លោក ដូណាល់ ត្រាំ ទទូចឱ្យជប៉ុនចៀសវាងការបង្កជម្លោះជាមួយចិន

(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ចៀសវាងការបង្កជម្លោះថែមទៀតជាមួយចិនអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទ ក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា។

Trump-Japan relations

ប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុន២រូបដែលបានដឹងពីកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះរវាងលោក ត្រាំ និងលោកស្រី Takaichi បានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាលោកប្រធានាធិបតីអាមេរិកបានបង្ហាញពីសេចក្ដីប្រាថ្នាចង់ឱ្យលោកស្រី Takaichi ចៀសវាងការបង្កើនជម្លោះដែលអាចធ្វើឱ្យចិនកាន់តែខឹងសម្បា។ តែលោក ត្រាំ ដែលកំពុងព្យាយាមបទឈប់បាញ់ពាណិជ្ជកម្មដ៏ផុយស្រួយជាមួយចិន មិនបានស្នើសុំជាពិសេសអ្វីពីលោកស្រី Takaichi នោះទេជុំវិញជម្លោះជាមួយចិន។

លោកស្រី Takaichi បានបង្កឱ្យមានជម្លោះការទូតជាមួយចិន នៅពេលលោកស្រីប្រាប់សមាជិករដ្ឋសភាជប៉ុនថាការវាយប្រហារណាមួយរបស់ចិនដើម្បីគ្រប់គ្រងតៃវ៉ាន់ អាចនឹងជំរុញឱ្យជប៉ុន ធ្វើការឆ្លើយតបដោយយោធា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

administrator

Related Articles