ពលករខ្មែរ ៤២នាក់ វិលត្រឡប់មកកម្ពុជាដោយសុវត្ថិភាពតាមច្រករបៀង

ពលករខ្មែរ ៤២នាក់ វិលត្រឡប់មកកម្ពុជាដោយសុវត្ថិភាពតាមច្រករបៀង

ពលករខ្មែរត្រឡប់មកកម្ពុជា

ពលករខ្មែរចំនួន ៤២នាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ បានវិលត្រឡប់មកកម្ពុជាដោយសុវត្ថិភាពតាមច្រករបៀង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៥:៣០នាទី ទាបភ្លឺ។

កម្លាំងសមត្ថកិច្ចដែលដឹកនាំដោយលោកនាយចំណង់ សុខ សេម មេបញ្ជាការកងអនុសេនាតូចទី១ បានទទួលពលករទាំងអស់នៅចំណុចដើមឬស្សីផ្អែមអូរព្រំដែន។ ក្នុងចំណោមពលករ ៤២នាក់នេះ មានស្រី ២០នាក់។

កម្លាំងសមត្ថកិច្ចទទួលពលករ

ក្រោយពីទទួលបានពលករទាំងអស់ កម្លាំងសមត្ថកិច្ចបានបញ្ជូនពួកគាត់ទៅមណ្ឌលទទួលពលករស្រុកកំរៀង ដើម្បីចាត់វិធានការតាមនីតិវិធី។ កិច្ចប្រតិបត្តិការនេះធ្វើឡើងក្នុងស្ថានភាពដែលភាគីថៃបានបិទច្រកព្រំដែនជាច្រើន ដែលធ្វើឲ្យពលករដែលត្រូវត្រឡប់មកកម្ពុជាមានការលំបាក។

administrator

Related Articles