ព្យុះកូតូចូលដល់កម្ពុជា ទទួលរងឥទ្ធិពល៣០% ចាប់ពីថ្ងៃទី២៦-៣០ ខែវិច្ឆិកា

ព្យុះកូតូចូលដល់កម្ពុជា ទទួលរងឥទ្ធិពល៣០% ចាប់ពីថ្ងៃទី២៦-៣០ ខែវិច្ឆិកា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈព្យុះទី២៧ឈ្មោះ កូតូ (Koto) T2527 កំពុងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន។

ព្យុះកូតូ

ក្រសួងធនធានទឹកបានបញ្ជាក់ថា កម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះ នឹងទទួលរងឥទ្ធិពលកម្រិត៣០% ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។

ស្ថានភាពនេះនឹងធ្វើឱ្យ៖

ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា៖

១-តំបន់វាលទំនាប៖ សីតុណ្ហភាព២០-៣០°C ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ ល្បឿន៤ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់។

២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាព១៨-២៨°C ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ ល្បឿន៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក នឹងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់។

ព្យុះកូតូ

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាព២០-៣០°C ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ល្បឿន៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់។ រលកសមុទ្រមានកម្ពស់០,៥០-១,៥០ម៉ែត្រ៕

ដោយ៖តារា

administrator

Related Articles