គ្រោះមហន្តរាយធម្មជាតិកំពុងវាយប្រហារតំបន់អាស៊ីអាគ្នេយ៍យ៉ាងខ្លាំងក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះ ដែលធ្វើឲ្យប្រទេសមួយចំនួនក្នុងតំបន់នេះប្រឈមវិបត្តិសង្គម ការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

ប្រទេសយ៉ាងហោច៣កំពុងទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារខ្យល់ព្យុះ ជំនន់ទឹកភ្លៀង បណ្តាលឲ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត និងរាប់ម៉ឺនគ្រួសារជម្លៀសចេញ បាត់បង់ផ្ទះសម្បែង បាត់បង់ទ្រព្យសម្បត្តិ និងមុខរបរ។
ប្រទេសវៀតណាម៖ ប្រទេសវៀតណាមបានទទួលរងនូវគ្រោះមហន្តរាយជាបន្តបន្ទាប់ និងទឹកជំនន់ជាប្រវត្តិសាស្ត្រក្នុងឆ្នាំ២០២៥ ដោយធ្វើឱ្យមានការខាតបង់យ៉ាងតិច៨៥ទ្រីលានដុង (ជាង៣,២ពាន់លានដុល្លារ)។

ប្រទេសថៃ៖ ទឹកជំនន់នៅខាងត្បូងថៃបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៣នាក់ និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់វិស័យសេដ្ឋកិច្ច។ កងទ័ពថៃបានដាក់ពង្រាយទូក២០០គ្រឿង ឧទ្ធម្ភាគចក្រ២០គ្រឿង ដើម្បីដឹកជញ្ជូនសម្ភារៈ និងជម្លៀសអ្នកជំងឺ។
ប្រទេសឥណ្ឌូណេស៊ី៖ មនុស្សយ៉ាងហោចណាស់២៣នាក់បានស្លាប់នៅកោះស៊ូម៉ាត្រា ហើយជាង២០នាក់ទៀតនៅតែបាត់ខ្លួន បន្ទាប់ពីទឹកជំនន់និងបំណាក់ដីវាយប្រហារយ៉ាងខ្លាំង។
