ហុងកុង៖ ហេតុការណ៍ភ្លើងឆេះអគារនៅទីក្រុងហុងកុង បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយជាគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។
តួលេខជនរងគ្រោះនៅតែបន្តកើនឡើង ទោះបីជាភ្លើងបានរលត់អស់ហើយក៏ដោយ។ យោងតាម The Strait Time នៅថ្ងៃទី២៧ វិច្ឆិកា មានមនុស្សស្លាប់ ៤៤នាក់ និងបាត់ខ្លួន ២៧៩នាក់។ អាជ្ញាធរបានឃាត់ខ្លួន ៣នាក់ ដែលត្រូវបានសង្ស័យថាមានចេតនាបង្កអគ្គិភ័យ។
