សារព័ត៌មានថៃ បន្តផ្សាយព័ត៌មានមិនពិត សូម្បីតែរឿងក្នុងប្រទេសខ្លួនឯង

សារព័ត៌មានថៃ បន្តផ្សាយព័ត៌មានមិនពិត សូម្បីតែរឿងក្នុងប្រទេសខ្លួនឯង

កុំថាឡើយរឿងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលសារព័ត៌មានថៃខំបង្កើត Fake News, ប្រតិដ្ឋនិងផ្សាយត្រឡប់ត្រឡិនប៉ាតណាប៉ាណី សូម្បីឥឡូវរឿងទឹកជំនន់នៅក្នុងប្រទេសខ្លួនឯងនោះ ក៏សារព័ត៌មានថៃ ផ្សាយច្របូកច្របល់យកជាការណ៍មិនបានដែរ។

ជាក់ស្តែង កាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ សារព័ត៌មានថៃបានចុះផ្សាយរឿងធ្លាក់ឧទ្ធម្ភាគចក្រ ដែលជួយជនរងគ្រោះ ដោយសារទឹកជំនន់នៅខេត្ត Songkhla។ យ៉ាងណា ក្រោយមកមានការកែតម្រូវជាបន្តបន្ទាប់ ដោយអះអាងវិញថា នេះគឺជាព័ត៌មានក្លែងក្លាយទេ។ ការផ្សាយនោះគឺជាព័ត៌មានមិនពិត។

ព័ត៌មានមិនពិត

ការផ្សាយយ៉ាងច្របូកច្របល់បែបនេះ ធ្វើឲ្យគេមើលឃើញថា បណ្តាញសារព័ត៌មានថៃ ចេញផ្សាយរឿងរ៉ាវដែលមិនគួរឲ្យទុកចិត្តនិងយកជាការណ៍មិនបាន។

សម្បីតែកាលកម្ពុជា-ថៃ ផ្ទុះជម្លោះព្រំដែនខ្លាំងក៏អ៊ីចឹងដែរ ប្រព័ន្ធផ្សព្វផ្សាយថៃបានបង្កើត Fake News មិនឈប់ សុខចិត្តក្បត់វិជ្ជាជីវៈខ្លួនឯង ខំសាបព្រួសព័ត៌មានក្លែងក្លាយលាបពណ៌កម្ពុជា ព្រមទាំងប្រតិដ្ឋរឿងបោកប្រាស់ប្រជាពលរដ្ឋខ្លួនឯងនិងអន្តរជាតិ។

អ្វីដែលកាន់តែហួសចិត្តនោះគឺកាលពីពាក់កណ្តាលខែនេះ ដែលសារព័ត៌មានថៃមួយ បានយករូបភាពអ្នករបួសកម្ពុជា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី ហើយរូបនោះកែដោយ Ai ទៅផ្សាយបោកប្រាស់ពិភពលោក។

រឿងរ៉ាវទាំងអស់នេះហើយ នាំឲ្យសារព័ត៌មានថៃ លែងមានតម្លៃនិងធ្វើឲ្យអាប់មុខដល់ប្រព័ន្ធផ្សព្វផ្សាយឯទៀតនៅលើពិភពលោក៕

administrator

Related Articles