ក្រសួងការងារអំពាវនាវឱ្យកម្មករប្តឹងប្រសិនបើមានការប្រើពាក្យមិនសមរម្យនៅកន្លែងការងារ

ក្រសួងការងារអំពាវនាវឱ្យកម្មករប្តឹងប្រសិនបើមានការប្រើពាក្យមិនសមរម្យនៅកន្លែងការងារ

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យកម្មករនិយោជិតប្តឹងមកក្រសួង ប្រសិនបើមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ។

ក្រសួងការងារ

លោកថ្លែងថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមកាត់ដេរ និងជំនួយការនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់ មេត្តាប្រើពាក្យសម្តីឱ្យបានទន់ភ្លន់ក្នុងការបំពេញការងារ ជាពិសេស បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ សូមកុំមានការជេរប្រមាថ»។

ការងារសមរម្យ

ការអំពាវនាវនេះគឺជាការជំរុញការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅជូនបងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ទាំងពេលទំនាក់ទំនងផ្តល់ឱកាសការងារ និងពេលបំពេញការងារ។

កម្មករខ្មែរ

សម្រាប់បណ្តឹង កម្មករនិយោជិតអាចប្តឹងមកបណ្តាញសង្គមក្រសួង បណ្តាញសង្គមរដ្ឋមន្ត្រី អ្នកនាំពាក្យ និង QRCode បណ្តឹងអនាមិក។ លេខទំនាក់ទំនងអ្នកនាំពាក្យ៖ ០៩៧ ២៥៦ ៤៤៤៧/ ០៧៧ ៤៦៥ ២៨៩/ ០១៥ ៤៦៥ ២៨៩។

សិទ្ធិកម្មករ

ប្រភព៖ ស៊ុន មេសា – Sun Mesa

administrator

Related Articles