បុរសចាក់សម្លាប់ប្រពន្ធ រត់គេចជាង៣ម៉ោង ទើបប្រមាញ់បាននៅព្រះសីហនុ

បុរសចាក់សម្លាប់ប្រពន្ធ រត់គេចជាង៣ម៉ោង ទើបប្រមាញ់បាននៅព្រះសីហនុ

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានប្រើកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធរបស់ខ្លួន នៅម្ដុំផ្ទះពស់ចាស់ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៨យប់។

ការចាប់ខ្លួនជនសង្ស័យ

បន្ទាប់ពីប្រព្រឹត្តឧក្រិដ្ឋកម្ម ជនសង្ស័យបានរត់គេចខ្លួនបាត់ ប៉ុន្តែក្រោយពីរយៈពេលជាង៣ម៉ោង សមត្ថកិច្ចបានប្រមាញ់ចាប់ខ្លួនបាននៅមុខរោងចក្រតំបន់សេដ្ឋកិច្ចពិសេស សង្កាត់បិតត្រាំង ក្រុងកំពង់សោម។

ការប្រមាញ់នេះដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ រួមជាមួយកម្លាំងនគរបាលជំបាញ។

វត្ថុតាងដែលបានដកហូតមាន ទូរស័ព្ទដៃម៉ាក VIVO កាំបិតចុងស្រួច ម៉ូតូ VIVA និងឯកសារផ្សេងៗ។ បច្ចុប្បន្ន កម្លាំងជំនាញព្រហ្មទណ្ឌកំពុងចាត់ការបន្តតាមនីតិវិធី។

administrator

Related Articles