រូតេ៖ រុស្ស៊ីគ្មានសិទ្ធិរារាំងអ៊ុយក្រែនចូលណាតូ

រូតេ៖ រុស្ស៊ីគ្មានសិទ្ធិរារាំងអ៊ុយក្រែនចូលណាតូ

អគ្គលេខាធិការ​អង្គការ​ណាតូ លោក ម៉ាក រូតេ បានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីគ្មានសិទ្ធិអំណាចក្នុងការរារាំងផ្លូវរបស់អ៊ុយក្រែនឆ្ពោះទៅរកការចូលជាសមាជិកសម្ព័ន្ធភាពនោះទេ។ លោកបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តចូលជាសមាជិកគឺអាស្រ័យលើការយល់ព្រមជាឯកច្ឆន្ទពីបណ្តារដ្ឋជាសមាជិក​ណាតូ​តែ​ប៉ុណ្ណោះ។

រូតេ អគ្គលេខាធិការណាតូ

លោករូតេ បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ទី​២៦​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​ថា «រុស្ស៊ីគ្មានសិទ្ធិបោះឆ្នោត ឬសិទ្ធិវេតូលើអ្នកណាដែលនឹងក្លាយជាសមាជិក​ណាតូ​នោះឡើយ»។ លោកបានកត់សម្គាល់ថា សម្ព័ន្ធមិត្តមួយចំនួន រួមទាំងសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងជំទាស់នឹងការចូលជាសមាជិករបស់អ៊ុយក្រែន។

ប្រមុខ​ណាតូ បានបន្ត​ទៀត​ថា អ៊ុយក្រែនអាចចូលរួមក្នុងសម្ព័ន្ធភាពនាពេលអនាគតក្រោមសន្ធិសញ្ញាវ៉ាស៊ីនតោនឆ្នាំ១៩៤៩ ប៉ុន្តែត្រូវ​មាន​ការគាំទ្រជាឯកច្ឆន្ទ។ លោកបានព្រមានថា រុស្ស៊ីនៅតែជាការគំរាមកំហែងរយៈពេលវែងដល់ទ្វីបអឺរ៉ុប។

មតិយោបល់របស់លោក ធ្វើឡើងស្របពេលដែលព័ត៌មានលម្អិតបានលេចចេញពីកិច្ចពិគ្រោះយោបល់របស់សហរដ្ឋអាមេរិកជាមួយរុស្ស៊ីលើសំណើសន្តិភាពថ្មីមួយ។

administrator

Related Articles