អង្គរក្សពីរនាក់ត្រូវហៅចូលខ្លួន បន្ទាប់ពីប្រើពាក្យមិនសមរម្យធ្វើឲ្យអ្នកដំណើរភ័យខ្លាច

អង្គរក្សពីរនាក់ត្រូវហៅចូលខ្លួន បន្ទាប់ពីប្រើពាក្យមិនសមរម្យធ្វើឲ្យអ្នកដំណើរភ័យខ្លាច

រាជធានីភ្នំពេញ៖ ក្រុមអង្គរក្សពីរនាក់ដែលជិះម៉ូតូការពាររថយន្ត ហើយស្ទាក់ឃាត់រថយន្តអ្នកដំណើរដោយប្រើពាក្យសម្តីមិនសមរម្យ ត្រូវបានកម្លាំងនគរបាលហៅឲ្យចូលខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ។

អង្គរក្សត្រូវហៅចូលខ្លួន

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមដើរតួជាអង្គរក្សដែលធ្វើឲ្យមានការភ័យខ្លាចអ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈ បានមកដល់ស្នងការនគរបាលរាជធានីហើយ។

ការសាកសួរអង្គរក្ស

តាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ផែនការងារនគរបាលព្រហ្មទណ្ឌបានហៅអ្នកបើកបរម៉ូតូជាអង្គរក្ស០២នាក់ ចូលមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ការតាមដានសកម្មភាព

ក្រុមអង្គរក្សពីរនាក់នោះ ត្រូវបានគេស្គាល់ឈ្មោះមាន ឈ្មោះ យឿង វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ ឈ្មោះឡូត សាន់ថុន ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកជិះម៉ូតូការពាររថយន្តមួយដែលគេស្គាល់ឈ្មោះ ធាង ទ្រី អាយុ៥៣ឆ្នាំ ជាថៅកែកាហ្វេ។

ការត្រួតពិនិត្យវីដេអូ

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសំណូមពរអ្នកដែលចូលចិត្តនៅទង្វើបែបនេះ ស្នើសុំបញ្ឈប់ធ្វើបែបនេះ ព្រោះជាផ្លូវសាធារណៈត្រូវគោរពច្បាប់ និងក្រមសីលធម៌ និងគោរពសិទ្ធិអ្នកដទៃ។

ការអំពាវនាវពីសមត្ថកិច្ច

administrator

Related Articles