រដូវកាលដ៏ក្រៀមក្រំរបស់ Liverpool បានឈានដល់កម្រិតទាបមួយទៀតកាលពីថ្ងៃពុធ នៅពេលដែលការលេងរបស់ពួកគេបានធ្លាក់ចុះដោយការបរាជ័យ 4-1 ក្រោមស្នាដៃក្រុម PSV Eindhoven ក្នុងក្របខ័ណ្ឌ Champions League នៅកីឡដ្ឋាន Anfield ។
ក្រុមហង្សក្រហមដែលកំពុងលេងអន់បំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ 1953 ឥឡូវនេះបានចាញ់ 9 ប្រកួតក្នុងចំណោម 12 ប្រកួតចុងក្រោយរបស់ពួកគេនៅគ្រប់ការប្រកួតទាំងអស់ ខណៈដែលពួកគេត្រូវបានបបាក់ដោយក្រុមហូឡង់នៅឯកីឡដ្ឋាន Anfield ។
ការឈ្នះ 3 លើកក្នុង 4 ប្រកួត រួមទាំងការទទួលជ័យជម្នះយ៉ាងត្រចះត្រចង់លើក្រុម Real Madrid កាលពីលើកមុន បានធ្វើឱ្យក្រុម Liverpool ស្ថិតក្នុងទីតាំងដ៏រឹងមាំក្នុងដំណាក់កាលលីគ។ ប៉ុន្តែការបរាជ័យនៅទីនេះបានធ្វើឱ្យ Slot ប្រឈមមុខនឹងសំណួរធ្ងន់ធ្ងរអំពីស្ថានភាពបច្ចុប្បន្នរបស់ក្រុមនេះ និងរបៀបដែលគាត់នឹងជួសជុលវាឱ្យប្រសើរឡើងវិញ។
លោក Arne Slotអ្នកចាត់ការក្រុមហង្សក្រហម បាននិយាយថា គាត់អាចយល់បានថាសំណួរត្រូវបានសួរអំពីអនាគតរបស់គាត់ក្នុងនាមជាគ្រូបង្វឹកក្រុម Liverpool ប៉ុន្តែគាត់បញ្ចាក់ថាគាត់រក្សាការគាំទ្រពីថ្នាក់ដឹកនាំរបស់ក្លឹបបន្ទាប់ពីការបរាជ័យដ៏ធ្ងន់ធ្ងរមួយទៀតលើកនេះទល់នឹង PSV Eindhoven ។
អ្នកចាត់ការសញ្ជាតិហូឡង់Slot បានប្រាប់អ្នកសារព័ត៍មានក្រោយចប់ការប្រកួតថា “ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព ខ្ញុំមិនអីទេ ខ្ញុំទទួលបានការគាំទ្រច្រើនពីខាងលើ ។ វាជាការល្អក្នុងការបង្វែរស្ថានការណ៍ឱ្យទៅល្អវិញហើយទទួលបានជ័យជំនះ ប៉ុន្តែប្រសិនបើអ្នកធ្វើការជាគ្រូបង្វឹក ហើយធ្វើមិនបានល្អ នោះវាជារឿងធម្មតាទេដែលសំណួរត្រូវបានសួរ។ ខ្ញុំយល់ព្រមជាមួយនឹងមុខតំណែងរបស់ខ្ញុំ វាមិនមែនជាលើកទីមួយទេដែលខ្ញុំស្ថិតក្នុងស្ថានភាពលំបាក ប៉ុន្តែវាដល់ពេលដែលយើងត្រូវផ្លាស់ប្តូរវាឡើងវិញហើយ”៕



