អ្នកស្រុកថៃបាញ់សំដៅក្រុមសង្គ្រោះ ក្នុងពេលទឹកជំនន់ធ្ងន់ធ្ងរ

អ្នកស្រុកថៃបាញ់សំដៅក្រុមសង្គ្រោះ ក្នុងពេលទឹកជំនន់ធ្ងន់ធ្ងរ

ទឹកជំនន់ថៃ

ស្ថានការណ៍នៅភាគខាងត្បូងប្រទេសថៃកាន់តែវឹកវរ នៅពេលទឹកជំនន់កំពុងគំរាមកំហែង បែរជាមានការបាញ់កាំភ្លើងសំដៅដាក់ក្រុមជួយសង្គ្រោះថែមទៀត។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២៥ នៅស្រុក Hat Yai ក្នុងខេត្ត Songkhla មានវីដេអូបង្ហាញអ្នកជួយសង្គ្រោះជិះម៉ូតូទឹកទៅជួយជនរងគ្រោះ ប៉ុន្តែឮស្នូរផ្ទុះអាវុធ ៣-៤គ្រាប់ ធ្វើឲ្យពួកគេត្រូវបកត្រឡប់វិញ។

ការជួយសង្គ្រោះ

ករណីមួយទៀត បុគ្គលិកជួយសង្គ្រោះមកពីខេត្ត Nakhon Ratchasima ត្រូវគ្រាប់របស់អ្នកភូមិ Bang Fab ដោយសារតែរូបគេប្រាប់ថា គ្មានស្បៀងចែកជូនជនរងគ្រោះ។

ករណីទី៣ បុគ្គលិកជួយសង្គ្រោះមកពីឈៀងម៉ៃ ត្រូវបង្ខំចិត្តផ្អាកការងារ ពេលចុះទៅចែកស្បៀងនៅតំបន់ Khuan Lang ស្រាប់តែខ្មាន់កាំភ្លើងបាញ់ប្រហែល២០គ្រាប់។

ក្រុមជួយសង្គ្រោះនិយាយថា ពួកគេត្រូវបង្ខំចិត្តទុកចោលជនរងគ្រោះឲ្យអត់ឃ្លាន ដោយសារលាន់ស្នូរគ្រាប់កាំភ្លើង។

ស្ថានភាពទឹកជំនន់

យ៉ាងណា ពេលនេះស្ថានភាពទឹកជំនន់នៅ៣ខេត្តនាភាគខាងត្បូងបានស្រកចុះបន្តិចហើយ រួមទាំង Surat Thani, Phatthalung និង Songkhla។

តួលេខមនុស្សស្លាប់នៅតែ ៣៣នាក់ដដែល ដោយក្នុងនោះមានខ្លះស្លាប់ដោយសារលង់ទឹក បាក់ដី និងឆក់ខ្សែភ្លើង។

administrator

Related Articles