![]()
ទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ប្រទេសថៃ នៅខេត្ត Songkhla និងខេត្តភាគខាងត្បូងជាច្រើនទៀត អាចនឹងធ្វើឲ្យសេដ្ឋកិច្ចខាតបង់មិនតិចជាង២៥ពាន់លានបាតនោះឡើយ ក្នុងរយៈពេលត្រឹមតែមួយខែ។ នេះបើយោងតាមការវាយតម្លៃដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ ដោយមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (KResearch)។
![]()
យោងតាមសារព័ត៍មានថៃ The Standard លោកស្រី Kewalin Wangpichayasuk អនុប្រធានគ្រប់គ្រងនៅ KResearch បាននិយាយថា ទឹកជំនន់ធ្ងន់ធ្ងរ ជាពិសេសនៅខេត្ត Songkhla ដែលមានភ្លៀងធ្លាក់ខ្លាំងជាប់តាំងពីថ្ងៃទី២១ខែវិច្ឆិកា បានប៉ះពាល់ដល់ពលរដ្ឋប្រមាណ៨០០,០០០គ្រួសារ និងដីជាង ៤០០,០០០រ៉ៃ (ប្រមាណ៦៤០គីឡូម៉ែត្រក្រឡា)។ ស្ថានការណ៍នៅតែមានភាពធ្ងន់ធ្ងរ ដោយសារអាចនឹងមានភ្លៀងបន្តធ្លាក់ទៀត។
KResearch ប៉ាន់ប្រមាណផលប៉ះពាល់សេដ្ឋកិច្ចជាពីរសមាសភាគ៖
១. ផលប៉ះពាល់សេដ្ឋកិច្ចភ្លាមៗ៖ យ៉ាងហោចណាស់២៥ប៊ីលានបាត
ផលប៉ះពាល់ក្នុងខែដំបូងត្រូវបានព្យាករថាមានចំនួន២៥ប៊ីលានបាត ឬ ០.១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ។ Songkhla គឺជាខេត្តដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយមានការរំខានយ៉ាងធំដល់សេវាកម្ម ឧស្សាហកម្ម និងការដាច់ចរន្តអគ្គិសនី។
២. ការខូចខាតទ្រព្យសម្បត្តិ៖ រយៈពេលវែងជាង និងពិបាកក្នុងការកំណត់បរិមាណ
KResearch បានព្រមានថា ការខូចខាតទ្រព្យសម្បត្តិ និងផលប៉ះពាល់លើគ្រួសារពលរដ្ឋរងគ្រោះ ទំនងជាត្រូវបានវាយតម្លៃក្នុងរយៈពេលយូរជាង។
