កម្ពុជាកាត់បន្ថយកីឡាចូលរួមស៊ីហ្គេមមកត្រឹម១៣ប្រភេទ ដោយសារបញ្ហាសុវត្ថិភាព

កម្ពុជាកាត់បន្ថយកីឡាចូលរួមស៊ីហ្គេមមកត្រឹម១៣ប្រភេទ ដោយសារបញ្ហាសុវត្ថិភាព

រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចកាត់បន្ថយចំនួនកីឡាចូលរួមប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥ មកត្រឹម១៣ប្រភេទ។

កីឡាករកម្ពុជា

ការសម្រេចចិត្តនេះបានធ្វើឡើងដោយសារការព្រួយបារម្ភអំពីសុវត្ថិភាពសំខាន់ៗ ដែលបង្កបញ្ហាប្រឈមក្នុងការធានាសុវត្ថិភាពកីឡាករ និងមន្ត្រី។ កម្ពុជាបានដកខ្លួនចេញពីការប្រកួតកីឡាចំនួន៨ប្រភេទ រួមមាន៖ បាល់ទាត់ (បុរស-នារី) យូដូ ការ៉ាតេ បញ្ចសីឡាត់ ប៉េតង់ ចំបាប់ វូស៊ូ និងសីដក់។

ប្រតិភូកីឡាកម្ពុជា

បច្ចុប្បន្ន ប្រតិភូកីឡាកម្ពុជាសរុបមានចំនួនតែ១៥០នាក់ ក្នុង១៣ប្រភេទកីឡាតែប៉ុណ្ណោះ ដែលរួមមាន៖ កីឡាហែលទឹក អត្តពលកម្ម គុនដាវ បាល់ទះ កាយសម្ព័ន្ធ ជឺជីតស៊ូ កីឡាអេឡិចត្រូនិក ឃីកបុកស៊ី តេក្វាន់ដូ-WT ជិះសេះ ម៉ូតូទឹក ទ្រីយ៉ាត្លុង និងទាត់បាល់លើតុ។

administrator

Related Articles